រាជរដ្ឋាភិបាល និង​គណៈបក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ខុស​គ្នា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

February 15, 2009

ដោយ គី សុខលីម អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/02/2009 13:09 ម៉ោងសកល

ប្រឈម​មុខ​នឹងវិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​យាយី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា និង​គណៈបក្ស​ប្រឆាំង​មាន​ទស្សនៈ​ខុស​គ្នា​ជុំវិញ​វិធានការណ៏​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។ តើ​អ្វី​ទៅ​ជា​ចំណុច​ខុស​គ្នា ? សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​បទ​អត្ថាធិប្បាយ​របស់ គី សុខលីម ពី​ទីក្រុង​ភ្នំពេញ៖

Radio France Internationale

វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​សេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច នេះ​គឺ​ជា​ពាក្យ​ដែល​មនុស្ស​ទូទៅ​ប្រើ​ប្រាស់​ញឹក​ញាប់​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​អ្នក​ប្រើ​ប្រាស់ អ្នក​នយោបាយ សេដ្ឋកិច្ច​វិទូ និយាយ​ជា​រួម​តួ​អង្គ​សេដ្ឋកិច្ច​ទាំង​មូល បាន​នាំ​គ្នា​និយាយ​តែ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​នឹង​កំពុង​ញុំញី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ វិបត្តិ​សេដ្ឋកិច្ច​បាន​កើត​ឡើង​ដោយសារ​តែ​វិបត្តិ​អចលនទ្រព្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឯណោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​នៃ​វិបត្តិ​នេះ​បាន​សាយ​ភាយ​ដល់​ពិភពលោក​ទាំងមូល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា និង​សេដ្ឋវិទូ​មួយ​ចំនួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន៖ វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៏ វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ និង​វិស័យ​កសិកម្ម។ បើ​ពិនិត្យ​លើ​តថៈភាព​ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​បាន​នឹង​កំពុង​គំរាម​កំហែង​​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។

ប្រឈម​នឹង​បញ្ហា​នេះ តើ​រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​អ្វី​ខ្លះ ? រីឯ​គណៈបក្ស​ប្រឆាំង​វិញ ពួក​គេ​បាន​ដាក់​សំណើរ​អ្វី​ខ្លះ​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំង​នេះ ?

សូម​ជំរាប​ថា ទាំង​គណៈបក្ស​ប្រឆាំង ទាំង​រាជរដ្ឋាភិបាល​សុទ្ធ​តែ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ទាំង​អស់​គ្នា ប៉ុន្តែ​គ្រាន់​តែ​វិធានការ​នៃ​ការ​ដោះស្រាយ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​មិន​សូវ​ដូច​គ្នា​សោះ។ ភាគី​ខាង​គណៈបក្ស​ប្រឆាំង​សម រង្សី ពួក​គេ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​រៀប​ចំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ដែល​មាន​ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។ គណៈបក្ស​សម រង្សី​បាន​ពន្យល់​ថា ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​នេះ​ត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្តន៏​គំរោង​ពិសេសៗ​មួយ​ចំនួន​ដូច​ជា៖ ទីមួយ រៀប​ចំ​យន្ត​ការ​ទ្រទ្រង់​តម្លៃ​កសិផល​លើ​ទីផ្សារ។​ទីពីរ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខ្វះ​ខាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីបី រៀប​ចំ​យន្តការ​ការពារ​បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​អេកូរឡូហ្ស៊ី។ ទីបួន រៀប​ចំ​យន្ត​ការ​បញ្ចុះ​ពន្ធដារ និង​តម្លៃ​សេវា​សាធារណៈ​ផ្សេងៗ និង​ទីប្រាំ រៀច​ចំ​យន្តការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បំផុត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កង្វះខាត។

ចំពោះ​រាជ​រដ្ឋាភិបាល​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជាក់​កាល​ពី​សប្តាហ៏​ទី​មួយ​នៃ​ខែ​កុម្ភៈ​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួន​រួច​ហើយៗ​ត្រៀម​នឹង​ចាត់​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច។ វិធានការ​ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ​នោះ​រួម​មាន៖ ទីមួយ ការ​បញ្ចេញ​ទឹក​ប្រាក់​១៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ប្រមូល​ទិញ​ផលិតផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីពីរ រាជ​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​បញ្ចុះ​អត្រា​ពន្ធ​១០%​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​វិស័យ​កាត់ដេរ និង​ទីបី ការ​លើក​បំរាម​ឥណទាន​ក្នុង​ការ​ទិញ​អចលនទ្រព្យ។

ចំពោះ​វិធានការ​ដែល​រាជរដ្ឋាភិបាល​គ្រោង​អនុវត្ត​បន្ត​ទៀត​នោះ​រួម​មាន ទីមួយ បន្ត​ជម្រុញ​​កៀង​គរ​ប្រមូល​ចំណូល​គ្រប់​ប្រភេទ ទាំង​ចំណូល​សារពើពន្ធ និង​មិន​មែន​សារពើពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ទីពីរ ក្រសួង​សេដ្ឋកិច្ច​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះការ​ចំណាយ​ចរន្ត​មិន​ចាំ​បាច់​ដោយ​បង្វែរ​កញ្ចប់​ថវិការ​នេះ​ទៅ​សន្សំ​ទុក​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជា​យថា​ហេតុ​ដែល​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ទីបី ក្រសួង​នីមួយៗ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធៈ​របស់​ខ្លួន។

បើ​ផ្អែក​លើ​ហេតុផល​របស់​រាជរដ្ឋាភិបាល និង​គណៈបក្ស​ប្រឆាំង គេ​ពិត​ជា​អាច​និយាយ​បាន​ថា អំណះអំណាង​នៃ​ភាគី​នីមួយៗ​មាន​លក្ខណៈ​ដូច​គ្នា​តិច​តួច​បំផុត​ពោល​គឺ​វិធានការ​ភាគ​ច្រើន​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ។

សូម​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​យ៉ាង​ណា​ក៏​ដោយ​ក្តី ក៏​ជាក់សែ្តង វិបត្តិ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ច្រើន​ម៉ឺន​នាក់​ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ។ អ្នក​តាម​ដាន​សភាពការណ៏​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមាន​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​កាន់​តែ​ខ្ពស់ ឧបសគ្គ​សង្គម​ក៏​កាន់​តែ​កើន​ឡើង​ច្រើន​ដែរ។

 


The Cambodian gov’t is committed to lasting tourism

February 12, 2009

20 Dec 2008
By Ky Soklim and Romain Roget
Cambodge Soir Hebdo
Translated from French by Luc Sâr
Click here to read the article in French

On Friday 19 December, the Council of ministers adopted a new draft law on tourism which has three goals: quality, efficiency and lasting development.

The draft law, which contains 12 points and 76 chapters, was presented by the minister of Tourism and it should resolve some of the contradicting issues, such as attracting more tourists and foreign funds while preserving natural, cultural and traditional Cambodian resources. The emphasis is placed on the improvement of the welcoming quality, an issue that Cambodia still has a lot to improve on. According to the government, the draft law should also contribute to the reduction of poverty.

In 2007, Cambodia attracted 2 million tourists and brought in more than $1 billion in revenue. The government hopes to strengthen this crucial sector that is currently being threatened by the worldwide economic crisis.

 


Hun Sen is “Cambodia chauffeur”

February 12, 2009
22 Dec 2008
By Ky Soklim Cambodge Soir Hebdo 
Translated from French by Tola Ek Click here to read the article in French
During a speech given at a distribution of diplomas at the Pedagogy University in Phnom Penh on 22 December, Hun Sen talked about various current issues on internal politics.

While announcing that his speech was the last one for this year, the prime minister talked about various issues related to recent news, and retail gasoline price was also a topic he touched on. “If I yell against high prices, then they will drop. But, if I don’t say anything, they do not move. Therefore, I am asking the national companies Tela and Sokimex to make another effort, a new lowering of the price will be a year-end gift to me. It is more difficult to make the request to foreign companies such as Total and Caltex. I am thinking of negotiating directly with all the companies soon, on the policy of gasoline price. This is important because it influences the cost of transportations.”

Hun Sen then turned to traffic road safety and especially on the application of the law for mandatory helmet use, a law which will be strictly observed by the cops starting 01 January 2009. “I am appealing to all Cambodians, all motorcycle drivers, to wear helmet at 100% to avoid a large number of fatal accidents. Helmet wholesalers should not take advantage [of this issue] to increase their price. The cost of traffic accidents is higher for the state than the fight against AIDS and demining. Civil servants should set example and they must all wear helmets. Each ministry must control its personnel and check that the law is respected. If civil servants do not respect the law, how can we ask others to do it?” Hun Sen said.

Hun Sen also touched upon control and repression measures against gambling parlors. “Since my declarations made in the past weeks, gambling parlors equipped with unauthorized slot machines, i.e. outside of hotels, have been shut down. Now, we are proceeding to the control of the nationality of gamblers who are using these parlors which are prohibited to Cambodian nationals. Some parlors are protected by high-ranking officials. Those who are identified as responsible for these actions will be demoted from their positions,” Hun Sen threatened. He also discussed about the need to control betting parlors and karaoke institutions as the latter are sometimes linked to drug trafficking.

Hun Sen finally talked about his political longevity. “I was the youngest PM, at 32-year-old. I am still the one who remains the longest in this position: 24 years. At the end of this mandate, it will be 29 years. It is certain that I will again be the candidate in 2013 since the opposition is so weak. But, being PM is not simple. If a bad decision is taken, the entire country will suffer from it. Cambodians know that their chauffeur, even with only one eye, he pays attention to his driving,” Hun Sen ended by mentioning about one of his eyes he lost more than 30 years ago.

 


Garment sector riding rough seas

February 12, 2009

20 Jan 2009
By Ky Soklim
Cambodge Soir Hebdo
Translated from Khmer by Luc Sâr
Click here to read the article in French

Factory closures, financial problems, these are some of the concerns faced the GMAC boss.

The President Garment Manufacturers Association of Cambodia (GMAC) is worried, Van Sou Ieng told unions and government representatives during a crisis summit held on Tuesday 20 January.

In 2008, textile exports rose only by 1 to 2% as opposed to 10 to 15% in the years before, and 25,000 factory workers were fired from their jobs.

The beginning of 2009 does not look rosy either. “During the first trimester of 2009, we will surely see a drop in production and other factories will be closing,” Van Sou Ieng predicted.

The culprit? “Buyers are no longer buying, and orders are less than before,” he indicated. Furthermore, buyers also demand a lowering of the cost by about 10% as well. They asked to maintain a credit line for their purchases and this situation leads to a cash flow problem for factories.

Should there be an interruption of orders between April and May, Van Sou Ieng estimated that 50 to 60,000 additional workers will be laid off.


Tourist sector calls for help

February 11, 2009

10 Feb 2009

By Ky Soklim

Cambodge Soir Hebdo  Translated from French by Tola Ek

Click here to read the article in French

Representatives of the working group from the tourism private sector and officials from the ministry of Tourism will meet each other on Thursday 12 February, to stimulate a restart in tourist activities which were hit hard in 2008 from the worldwide economic crisis. Ho Vandy, the former president of the Association of tourist agencies in Cambodia, declared that the private tourist sector will submit several proposals to the ministry, and that it hopes that the ministry will take them into serious consideration. The private sector’s proposals mainly point to a lowering price of the “tourist package,” such as, lower cost for airfare, lower access fee to tourist sites managed by private companies, lower hotel cost, as well as lower visa fee. “We want to offer a special tourist package to face the crisis period,” Ho Vandy said. “If the government accepts it, we hope to pull up the tourist sector,” he indicated. Since the crisis affected the tourist sector in Cambodia, people involved in this sector are complaining about a significant loss of revenue. Each year, Cambodia welcomes more than 2 million visitors who spend more than $1.4 billion. In 2008, the number of visitors increased only by 5%, this is much lower that the 17% growth recorded in 2007


ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​ចេញ​បទបញ្ជា​រឹត​បណ្តឹង​ផង និង​បន្ធូ​បន្ថយ​ផង

February 11, 2009

 

ដោយ គី សុខលីម

 

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 02/02/2009 

ដោយសារស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមិនមានសុខភាពល្អនោះ ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិបានចាត់វិធានការណ៏មួយចំនួននាពេលកន្លងមករួមមាន៖ ក្រុមហ៊ុនសាងសង់ត្រូវតម្កល់ថវិការ % ការតម្លើង និងបញ្ចុះប្រាក់តម្កល់របស់ធនាគារពាណិជ្ជ និងការលើកបំរាមកម្ចីអចលនទ្រព្យ។ល។

ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិបានចាត់វិធានការណ៏ពិសេសៗមួយចំនួន ដើម្បីទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចមិនល្អនៅក្នុងប្រទេសកម្ពុជា។ វិធានការណ៏ទាំងនោះរួមមាន៖ ទីមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់អោយក្រុមហ៊ុនសាងសង់តម្កល់ប្រាក់ %​នៃទឹកប្រាក់វិនិយោគសរុបទាំងអស់របស់ខ្លួននៅធនាគារជាតិ។ ទីពីរ ធនាគារជាតិនៃកម្ពុជាបានសម្រេចតម្លើងប្រាក់តម្កល់លើប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជពី %​ទៅដល់១៦% មុននឹងទម្លាក់មកនៅត្រឹម ១២%​វិញ។ ទីបី ធនាគារជាតិនៃកម្ពុជាតម្រូវអោយធនាគារពាណិជ្ជទាំងអស់តម្លើងប្រាក់ដើមទុនរបស់ខ្លួនពី១៣លានដុល្លាទៅដល់៣៩លានដុល្លា និងទីបួន ធនាគារជាតិនៃកម្ពុជាបានសម្រេចអនុញ្ញាត្តិអោយធនាគារពណិជ្ជអាចផ្តល់ឥណទានសម្រាប់ទិញអចលនទ្រព្យឡើងវិញបាន។

ទាក់ទងនឹងវិធានការណ៏ទីមួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់អោយក្រុមហ៊ុនសាងសង់តម្កល់ប្រាក់ %​នៃទុនវិនិយោគសរុបរបស់ខ្លួននោះ ក្រសួងសេដ្ឋកិច្ចធ្លាប់បានពន្យល់ថា នេះគឺជាវិធានការណ៏ដើម្បីការពារអតិថិជនតែប៉ុណ្ណោះមានន័យថា ប្រសិនបើក្រុមហ៊ុនសាងសង់ធ្វើផ្តេសផ្តាសនោះ គេមានថវិការមួយចំនួនដើម្បីអាចទូទាត់សងអតិថិជនវិញបាន។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនសាងសង់វិញ ពួកគេបានលើកហេតុផលថា វិធានការណ៏គឺជាឧបសគ្គបន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យដែលកំពុងស្ថិតនៅក្នុងវិបត្តិរួចទៅហើយនោះ។

ចំពោះវិធានការណ៏តម្លើង និងបញ្ចុះប្រាក់តម្កល់លើប្រាក់បញ្ញើរបស់ធនាគារពាណិជ្ចនោះ មន្រ្តីធនាគារជាតិនៃកម្ពុជាបានពន្យល់ថាកាលពីមុន អត្រាប្រាក់តម្កល់លើប្រាក់បញ្ញើមានតែ %​ទេប៉ុន្តែក្រោយមក អត្រានេះត្រូវបានគេតម្លើងដល់ ១៦% ការសម្រេចតម្លើងដល់ ១៦%​នេះ គឺក្នុងគោលបំណងជួយទប់ស្កាត់បាតុភូតអតិផរណាដែលបានឡើងខ្ពស់ហួសហេតុកាលពីខែមករាកន្លងមក។ ប៉ុន្តែក្រោយមក ដោយសារសង្កេតឃើញថានិន្នាការអតិផរណាមានការថយចុះមកវិញនោះ ធនាគារជាតិនៃកម្ពុជាបានសម្រេចកាលពីចុងខែមករាកន្លងមក បញ្ចុះពី ១៦%​មកនៅត្រឹមតែ ១២% ប៉ុណ្ណោះ។

 

ការសម្រេចនេះបានធ្វើអោយអ្នកសេដ្ឋកិច្ច និងធនាគារមួយចំនួនមានការសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះពួកគេយល់ថាវិធានការណ៏នេះបង្កលក្ខណៈអោយធនាគារពាណិជ្ជមានសាច់ប្រាក់កាន់តែច្រើនដើម្បីផ្តល់កម្ចីកាន់តែទូលំទូលាយដល់អតិថិជន។ ចំពោះវិធានការណ៏ទាក់ទងទៅនឹងការបង្កើនប្រាក់ដើមទុនរបស់ធនាគារពាណិជ្ជពី ១៣លានទៅដល់៣៩លានដុល្លានោះ ធនាគារធំៗអបអរសាទរ ប៉ុន្តែធនាគារតូចតាចវិញ ពួកគេអាចជួបនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ។

ទាក់ទងទៅនឹងវិធានការណ៏លើកបំរាមកម្ចីអចលនទ្រព្យនោះ មន្រ្តីធនាគារជាតិបានពន្យល់ថា ធនាគារពាណិជ្ជមានការយល់ដឹងច្រើនហើយទៅនឹងចំនុចវិជ្ជមាន និងអវិជ្ជមានចំពោះវិស័យអចលនទ្រព្យ។ កាលពីពេលកន្លងមក ធនាគារជាតិនៃកម្ពុជាបានកំណត់អោយធនាគារពាណិជ្ជផ្តល់កម្ចីតែ ១៥%​នៃប្រាក់កម្ចីសរុបប៉ុណ្ណោះសម្រាប់ការទិញអចលនទ្រព្យ។ ប៉ុន្តែកាលពីចុងខែមករាកន្លងមក ធនាគារជាតិបានសម្រេចលើកបំរាមនេះចោល។ ការលើបំរាមនេះចោលត្រូវបានអុ្នករកស៊ីក្នុងវិស័យអចលនទ្រព្យពិពណ៌នាថា គឺជាចំនុចល្អដែលអាចធ្វើអោយទីផ្សារដីធ្លីអាចមានជីវិតឡើងវិញ។

បើទោះបីជាមានវិធានការណ៏ទាំងនេះក៏ដោយ ក៏លោកហួត ពុំ សាស្រ្តាចារ្យសេដ្ឋកិច្ចបានទោះទាយថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំទៀត រីឯវិស័យអចលនទ្រព្យវិញ អាចត្រូវការពេលវេលាច្រើនជាងនេះទៅទៀត។


រាជរដ្ឋាភិបាល និង​គណៈបក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ខុស​គ្នា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

February 11, 2009

ដោយ គី សុខលីម

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/02/2009 

កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  09/02/2009 13:09 ម៉ោងសកល

ប្រឈម​មុខ​នឹងវិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​យាយី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា និង​គណៈបក្ស​ប្រឆាំង​មាន​ទស្សនៈ​ខុស​គ្នា​ជុំវិញ​វិធានការណ៏​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។ តើ​អ្វី​ទៅ​ជា​ចំណុច​ខុស​គ្នា ?

សូម​ចុច​ខាង​ក្រោម​នេះ ដើម្បី​ស្តាប់​បទ​អត្ថាធិប្បាយ​របស់ គី សុខលីម ពី​ទីក្រុង​ភ្នំពេញ៖


វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​សេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច នេះ​គឺ​ជា​ពាក្យ​ដែល​មនុស្ស​ទូទៅ​ប្រើ​ប្រាស់​ញឹក​ញាប់​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​អ្នក​ប្រើ​ប្រាស់ អ្នក​នយោបាយ សេដ្ឋកិច្ច​វិទូ និយាយ​ជា​រួម​តួ​អង្គ​សេដ្ឋកិច្ច​ទាំង​មូល បាន​នាំ​គ្នា​និយាយ​តែ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​នឹង​កំពុង​ញុំញី​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ វិបត្តិ​សេដ្ឋកិច្ច​បាន​កើត​ឡើង​ដោយសារ​តែ​វិបត្តិ​អចលនទ្រព្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឯណោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​នៃ​វិបត្តិ​នេះ​បាន​សាយ​ភាយ​ដល់​ពិភពលោក​ទាំងមូល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា និង​សេដ្ឋវិទូ​មួយ​ចំនួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន៖ វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៏ វិស័យ​សំណង់ វិស័យ​អចលនទ្រព្យ និង​វិស័យ​កសិកម្ម។ បើ​ពិនិត្យ​លើ​តថៈភាព​ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា វិបត្តិ​សេដ្ឋកិច្ច​បាន​នឹង​កំពុង​គំរាម​កំហែង​​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។

 

ប្រឈម​នឹង​បញ្ហា​នេះ តើ​រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​អ្វី​ខ្លះ ? រីឯ​គណៈបក្ស​ប្រឆាំង​វិញ ពួក​គេ​បាន​ដាក់​សំណើរ​អ្វី​ខ្លះ​ដល់​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំង​នេះ ?

សូម​ជំរាប​ថា ទាំង​គណៈបក្ស​ប្រឆាំង ទាំង​រាជរដ្ឋាភិបាល​សុទ្ធ​តែ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ទាំង​អស់​គ្នា ប៉ុន្តែ​គ្រាន់​តែ​វិធានការ​នៃ​ការ​ដោះស្រាយ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​មិន​សូវ​ដូច​គ្នា​សោះ។ ភាគី​ខាង​គណៈបក្ស​ប្រឆាំង​សម រង្សី ពួក​គេ​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​រៀប​ចំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ដែល​មាន​ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។ គណៈបក្ស​សម រង្សី​បាន​ពន្យល់​ថា ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​នេះ​ត្រូវ​ប្រើប្រាស់​ដើម្បី​អនុវត្តន៏​គំរោង​ពិសេសៗ​មួយ​ចំនួន​ដូច​ជា៖ ទីមួយ រៀប​ចំ​យន្ត​ការ​ទ្រទ្រង់​តម្លៃ​កសិផល​លើ​ទីផ្សារ។​ទីពីរ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខ្វះ​ខាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីបី រៀប​ចំ​យន្តការ​ការពារ​បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​អេកូរឡូហ្ស៊ី។ ទីបួន រៀប​ចំ​យន្ត​ការ​បញ្ចុះ​ពន្ធដារ និង​តម្លៃ​សេវា​សាធារណៈ​ផ្សេងៗ និង​ទីប្រាំ រៀច​ចំ​យន្តការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បំផុត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កង្វះខាត។

 

ចំពោះ​រាជ​រដ្ឋាភិបាល​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជាក់​កាល​ពី​សប្តាហ៏​ទី​មួយ​នៃ​ខែ​កុម្ភៈ​ថា រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួន​រួច​ហើយៗ​ត្រៀម​នឹង​ចាត់​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច។ វិធានការ​ដែល​រាជ​រដ្ឋាភិបាល​បាន​សម្រេច​រួច​ហើយ​នោះ​រួម​មាន៖ ទីមួយ ការ​បញ្ចេញ​ទឹក​ប្រាក់​១៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ប្រមូល​ទិញ​ផលិតផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទីពីរ រាជ​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​បញ្ចុះ​អត្រា​ពន្ធ​១០%​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​វិស័យ​កាត់ដេរ និង​ទីបី ការ​លើក​បំរាម​ឥណទាន​ក្នុង​ការ​ទិញ​អចលនទ្រព្យ។

ចំពោះ​វិធានការ​ដែល​រាជរដ្ឋាភិបាល​គ្រោង​អនុវត្ត​បន្ត​ទៀត​នោះ​រួម​មាន ទីមួយ បន្ត​ជម្រុញ​​កៀង​គរ​ប្រមូល​ចំណូល​គ្រប់​ប្រភេទ ទាំង​ចំណូល​សារពើពន្ធ និង​មិន​មែន​សារពើពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ទីពីរ ក្រសួង​សេដ្ឋកិច្ច​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះការ​ចំណាយ​ចរន្ត​មិន​ចាំ​បាច់​ដោយ​បង្វែរ​កញ្ចប់​ថវិការ​នេះ​ទៅ​សន្សំ​ទុក​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជា​យថា​ហេតុ​ដែល​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ទីបី ក្រសួង​នីមួយៗ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធៈ​របស់​ខ្លួន។

បើ​ផ្អែក​លើ​ហេតុផល​របស់​រាជរដ្ឋាភិបាល និង​គណៈបក្ស​ប្រឆាំង គេ​ពិត​ជា​អាច​និយាយ​បាន​ថា អំណះអំណាង​នៃ​ភាគី​នីមួយៗ​មាន​លក្ខណៈ​ដូច​គ្នា​តិច​តួច​បំផុត​ពោល​គឺ​វិធានការ​ភាគ​ច្រើន​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ។

សូម​បញ្ជាក់​ថា​បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​យ៉ាង​ណា​ក៏​ដោយ​ក្តី ក៏​ជាក់សែ្តង វិបត្តិ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​ច្រើន​ម៉ឺន​នាក់​ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​អត់​ការងារ​ធ្វើ។ អ្នក​តាម​ដាន​សភាពការណ៏​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្រមាន​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​កាន់​តែ​ខ្ពស់ ឧបសគ្គ​សង្គម​ក៏​កាន់​តែ​កើន​ឡើង​ច្រើន​ដែរ។


រដ្ឋសភា​ជាតិ​គ្រោង​ពិភាក្សា​ច្បាប់​គ្រប់​គ្រង​ថវិការ​ជាតិ​សម្រាប់​ឆ្នាំ​២០០៩

February 11, 2009

រដ្ឋសភាជាតិនៃប្រទេសកម្ពុជាគ្រោងនឹងពិភាក្សាគ្នាអំពីសេចក្តី​​ព្រាងច្បាប់លើការគ្រប់គ្រងថវិការជាតិសម្រាប់ឆ្នាំ​២០០៩​ក្នុងប៉ុន្មាន​សប្តាហ៏ខាង មុខ ទៀត នេះ ។​ រដ្ឋាភិបាលគ្រោងចំណាយថវិការប្រមាណជា​១៨០០​លានដុល្លាអាមេរិកសម្រាប់ឆ្នាំ​២០០៩។​ថវិការក្នុងក្រសួងសុខាភិបាល​ក្រសួងអប់រំ​ក្រសួងកសិកម្ម​ក្រសួងអភិវឌ្ឈន៏ជនបទ​និងវិស័យការពារជាតិសន្តិសុខមានការកើនឡើងគួរ​អោយកត់សម្គាល់បើប្រៀបធៀបទៅនិងច្បាប់ថវិការឆ្នាំ​២០០៨រដ្ឋសភាជាតិនៃប្រទេសកម្ពុជាគ្រោងនឹងពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់លើការគ្រប់គ្រងថវិការជាតិសម្រាប់ឆ្នាំ​២០០៩​ក្នុងប៉ុន្មានសប្តាហ៏ខាងមុខទៀតនេះ។​រដ្ឋាភិបាលគ្រោងចំណាយថវិការប្រមាណជា​១៨០០​លានដុល្លាអាមេរិកសម្រាប់ឆ្នាំ​២០០៩។​ថវិការក្នុងក្រសួងសុខាភិបាល​ក្រសួងអប់រំ​ក្រសួងកសិកម្ម​ក្រសួងអភិវឌ្ឈន៏ជនបទ​និងវិស័យការពារជាតិសន្តិសុខមានការកើនឡើងគួរអោយកត់សម្គាល់បើប្រៀបធៀបទៅនិងច្បាប់ថវិការឆ្នាំ​២០០៨
សូម​ចុច​ខាង​ក្រោម ដើម្បី​ស្តាប់​បទ​បរិយាយ​របស់ គី សុខលីម ពីភ្នំពេញ


Hello world!

February 11, 2009

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!